ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា ដឹកនាំកិច្ចប្រជុំ ស្ដីពីការបំពេញតារាងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ ជូនអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ទីស្តីការក្រសួង ៖ រសៀលថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  បានដឹកនាំមន្រ្តីជំនាញបច្ចេកទេសប្រជុំពិភាក្សាស្ដីពីការបំពេញតារាងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ ជូនអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ពេញលេញស្រប ទៅនឹងផែនការសកម្មភាពអភិវឌ្ឍន៏វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា របស់ក្រសួង។ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ព្រុំ សុខន អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានសេវាសង្គមកិច្ច តំណាងនាយកដ្ឋានគោលនយោបាយ និងនីតិកម្មនៃមូលនិធិជាតិជំនួយសង្គម តំណាងនាយកដ្ឋានគាំពារជនរងគ្រោះ និងមន្ត្រីជំនាញបច្ចេកទេស។

ព័ត៌មានជាប់ទាក់ទង