ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអញ្ជើញចូលរួម ជាគណៈអធិបតីអបអរសាទរក្នុងពិធីមិទ្ទិញខួបទី៤៥នៃទិវាជ័យជម្នះ ៧ មករា ប្រារព្ធនៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

ភ្នំពេញ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាគណៈអធិបតីអបអរសាទរក្នុងពិធីមិទ្ទិញរម្លឹកខួបទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤) ដែលបានប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំស្ថាប័នជាតិ អង្គទូត មន្ត្រីរាជការ និង មហាជនប្រមាណ២២,០០០នាក់បានចូលរួម។

ប្រជាជនកម្ពុជាបានប្រសិទ្ធនាម ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ។ ស្មារតីជ័យជំនះ៧មករា គឺជាជ័យជំនះជាប្រវត្តិសាស្ត្ររបស់ប្រជាជនខ្មែរទាំងអស់គ្នា ហេតុនេះ ទាំងអស់គ្នារក្សាស្មារតីជ័យជំនះ៧មករាជាអមតៈ។

ព័ត៌មានជាប់ទាក់ទង