ទស្សនកិច្ចរួមគ្នាដើម្បីវាយតម្លៃសមត្ថភាព ឧបករណ៍ និងធនធានរបស់ដៃគូក្នុងស្រុកក្នុងការគាំទ្រកុមារដែលរងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក និងការជួញដូរ

នៅថ្ងៃទី០៧-០៩ ខែ ឧសភា ឆ្នាំ២០២៤ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ និងប្រធាននាយកដ្ឋានកិច្ចការពារកុមារ បានចុះទស្សនកិច្ចរួមគ្នាជាមួយលោកស្រី Mariana Garofalo ប្រធានផ្នែកការពារកុមារ របស់អង្គការយូនីសេហ្វស្វែងយល់អំពីនីតិវិធី និងមានគោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីវាយតម្លៃសមត្ថភាព ឧបករណ៍ និងធនធានរបស់ដៃគូក្នុងស្រុកក្នុងការគាំទ្រកុមារដែលរងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក និងការជួញដូរ ដោយផ្តោតលើកុមារដែលត្រឡប់មកពីប្រទេសថៃ។

ទស្សនកិច្ចនេះមានការជួបប្រជុំ និងពិគ្រោះយោបល់ជាមួយប្រធានមន្ទីរ ស.អ.យ. ខេត្តបន្ទាយមានជ័យ , បាត់ដំបង, អាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែន បុគ្គលិកនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត មណ្ឌលទទួលពលករកំរៀង ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល និងអ្នកផ្តល់សេវាគាំពារកុមារដទៃទៀត។

ព័ត៌មានជាប់ទាក់ទង