ឯកឧត្ដមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា អញ្ជើញចូលរួមជាគណៈអធិបតី បើកកិច្ចពិភាក្សាបច្ចេកទេស និងពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម

ខេត្តព្រះសីហនុ ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាគណៈអធិបតី បើកកិច្ចពិភាក្សាបច្ចេកទេស និង ពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អំពី “នីតិវិធីប្រតិបត្តិការបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរ”។

កម្មវិធីមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្ដម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លោក ឯក សំអុល ប្រធានគម្រោងកម្មវិធី នៃ អង្គការទេសន្តរប្រវេសន៏អន្តរជាតិកម្ពុជា និងអង្គការដៃគូ។

ពិធីនេះរៀបចំឡើងដោយនាយកដ្ឋានគាំពារជនរងគ្រោះនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយបានសហការគាំទ្រពីអង្គការ IOM ប្រចាំប្រទេសកម្ពុជា។

ព័ត៌មានជាប់ទាក់ទង