កិច្ចប្រជុំពិភាក្សាដើម្បីប្រមូលធាតុចូល លើសេចក្ដីព្រាងប្រកាសស្ដីពី បទដ្ឋានអប្បបរមាសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីប្រមូលធាតុចូល លើសេចក្ដីព្រាងប្រកាសស្ដីពី បទដ្ឋានអប្បបរមាសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំពាក់ព័ន្ធលើសេចក្ដីព្រាងនេះ។

ប្រកាសនេះមានគោលបំណងកំណត់អំពីបទដ្ឋានអប្បបរមាសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដើម្បីលើកកម្ពស់សុខុមាលភាព និងការស្ដារនីតិសម្បទាដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ឱ្យទទួលបានសេវាប្រកបដោយគុណភាព សុវត្ថិភាព និងវិជ្ជាជីវៈ។

អង្គប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមបញ្ចេញនូវមតិយោបល់ ដើម្បីផ្ដល់ជាធាតុចូលក្នុងសេចក្ដីព្រាងប្រកាសនេះ។ ជាលទ្ធផលអង្គប្រជុំក៏បានកែសម្រួលលើខ្លឹមសារខ្លះៗ និងបានសម្រេចទទួលយកខ្លឹមសារស្ទើរតែទាំងស្រុង។

ព័ត៌មានជាប់ទាក់ទង