ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាប្រធានគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ និងលោកជំទាវ ជា ផល្គុន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាជាតិស្ដីពីគ្រួសារ ១៥ ឧសភា ខួបលើកទី៣០ ឆ្នាំ២០២៤ ក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច» នៅទីស្ដីការក្រសួងសង្គមកិច្ច។