មន្ត្រីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចុះដល់មូលដ្ឋាន ឃុំសែប ផ្តល់សេវាជូនបងប្អូនជាជនមានពិការភាព

ខេត្តកំពង់ឆ្នាំង: នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត បានចុះស្រាវជ្រាវស្វែងរកជនដែលមានពិការភាព ជួសជុលឧបករណ៍អវៈយវៈសប្បនិម្មិត និងរណប រទេះ និងផ្តល់ឈើច្រត់ជូនដល់ជនដែលមានពិការភាព នៅក្នុងសាលាឃុំសែប ស្រុកកំពង់ត្រឡាច។ ជាលទ្ធផល មានអ្នកទទួលបានការប្រឹក្សាចំនួន៩នាក់ បញ្ជូនទៅទទួលសេវានៅមណ្ឌលស្តារចំនួន៣នាក់ ទទួលបានការជុសជុលអវយវៈសិប្បនិម្មិតចំនួន៣នាក់ និងទទួលបានឈើច្រត់ចំនួន៨នាក់ ក្នុងចំណោមអ្នកចូលរួមសរុប៤១នាក់ ស្រី១៧នាក់។

ព័ត៌មានជាប់ទាក់ទង