ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ និងវាយតម្លៃគ្រោងសាងសង់មជ្ឈមណ្ឌលសំចតសង្គមកិច្ចខេត្តស្ទឹងត្រែង

ខេត្ដស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ និងវាយតម្លៃគ្រោងសាងសង់មជ្ឈមណ្ឌលសំចតសង្គមកិច្ច ខេត្តស្ទឹងត្រែង បានប្រជុំពិភាក្សាជាមួយមន្ទីរ ស.អ.យ ខេត្ត មន្ទីរកិច្ចការនារីខេត្ត និងតំណាងស្នងការដ្ឋាននគរបាលខេត្ត អំពីទីតាំងគ្រោងសាងសង់សម្រាប់ជួយដល់ជនរងគ្រោះ។

ឆ្លៀតឱកាសនេះ ឯកឧត្តម បានជួបពិភាក្សាការងារពាក់ព័ន្ធទីតាំងជាមួយ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយបានឯកភាព និងធ្វើការគាំទ្របន្ថែមលើការងារនេះ និងបានឯកភាពលើផ្ទៃដី បន្ថែមដើម្បីសម្រួលកិច្ចការងារនេះផងដែរ។

ព័ត៌មានជាប់ទាក់ទង