ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា ចូលរួមកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

ទីស្តីការគណៈរដ្ឋមន្ត្រី ៖ ព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មកពីបណ្តាក្រសួងស្ថាប័ន ពាក់ព័ន្ធ អង្គការដៃគូ អង្គការជាតិ អន្តរជាតិ និងមន្ត្រីជំនាញបច្ចេកទេស។

ព័ត៌មានជាប់ទាក់ទង