កិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ (កែវផុស)

ទីស្តីការក្រសួង ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ (កែវផុស) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយកដ្ឋានស្ដារសម្បទា និងលោក លោកស្រី អគ្គនាយករង នៃអគ្គនាយកដ្ឋានស្ដារសម្បទា ប្រធាននាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ (កែវផុស) និងមន្ត្រីជំនាញ។

ព័ត៌មានជាប់ទាក់ទង