ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាំយកថវិកា និងអំណោយទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារនៅ ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ថវិកាធានារ៉ាប់រងសង្គម ចំនួន ២២,១៩៥,២០០រៀល និងអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងសាខាមូលនិធិជំនួយសង្គម នៃមន្ទីរសង្គមកិច្ច នាំយកទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ព័ត៌មានជាប់ទាក់ទង