ឯកឧត្តមរដ្ឋលេខាធិការ ស៊ូនី វង្សវិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្តីពីផែនការ២ឆ្នាំរំកិលនៃកិច្ចសហការរវាងក្រសួងសង្គមកិច្ច និង អង្គការUNICEF

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការដឹកនាំសម្របសម្រួល និង អនុវត្តកម្មវិធីភាពជាដៃគូរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង យូនីសេហ្វ (គ.ដ.ក) បានដឹកនាំកិច្ចប្រជុំរវាងគណៈកម្មការ គ.ដ.ក. ជាមួយនឹងប្រតិភូអង្គការUNICEF ដឹកនាំដោយលោកស្រី Marianna Garofalo ប្រធានផ្នែកការពារកុមារ និង លោកស្រី Lisa-Marie Ouedraogo-Wasi ប្រធានផ្នែកគោលនយោបាយសង្គម ដោយមានវត្តមានចូលរួមពីសំណាក់លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក មន្រ្តីជំនាញ ដើម្បីពិភាក្សាលើផែនការ២ឆ្នាំរំកិល២០២៤-២០២៥ និង កិច្ចសហការលើកម្មវិធីជាអាទិភាពដទៃទៀតនៅទីស្តីការក្រសួង។

ព័ត៌មានជាប់ទាក់ទង