ឯកឧត្តមអនុរដ្ឋលេខាធិការ នួម សុខុន ប្រជុំពិភាក្សាការងារជាមួយអនុប្រធានប្រចាំប្រទេស OHCHR អំពីកិច្ចសហការស្តីពីកម្មវិធីលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច និងសង្គមសម្រាប់ជនងាយរងគ្រោះ

ទីស្តីការក្រសួង ៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម នួម សុខុន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Claudia Diaz អនុប្រធានតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ស្តីពីកម្មវិធីលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច និងសង្គម សម្រាប់ជនងាយរងគ្រោះ នៅសាលប្រជុំនៃទីស្តីការក្រសួងសង្គមកិច្ច។

នៅក្នុងជំនួបប្រជុំនេះភាគីដៃគូអភិវឌ្ឍន៍បានស្នើសុំកិច្ចសហការរៀបចំសិក្ខាសាលាពិនិត្យលើរបាយការណ៍ដំបូងស្តីពីការប៉ាន់ប្រមាណឆន្ទៈក្នុងការបង់ភាគទានដើម្បីក្លាយជាសមាជិកកម្មវិធីធានារ៉ាប់រងថែទាំសុខភាពសម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពិភាក្សាលើអនុសាសន៍មួយចំនួន ព្រមទាំងកិច្ចសហការអនុវត្តកម្មវិធីផ្សេងៗទៀតជាមួយក្រសួងសង្គមកិច្ចនាពេលខាងមុខ។

ក្រោយបញ្ចប់កិច្ចប្រជុំលោកស្រី Claudia Diaz អមដោយលោកបណ្ឌិត Dadhi Adhikari សេដ្ឋវិទូជាន់ខ្ពស់ ក៏បានអញ្ជើញទៅពិនិត្យមើលបន្ទប់ផ្សាយព័ត៌មានរបស់ក្រសួងសង្គមកិច្ចផងដែរ។

ព័ត៌មានជាប់ទាក់ទង