លោកជំទាវ ជា ផល្គុន ដឹកនាំគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចុះសួរសុខទុក្ខមន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ជា ផល្គុន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំរបស់សមាគម បានអញ្ជើញចុះសួរសុខទុក្ខ ដោយនាំយកកន្រ្តកផ្លែឈើ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺ រួមមាន៖

១- លោកស្រី សរ សិទ្ធី អតីតមន្ត្រីរាជការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅគេហដ្ឋាន ក្នុងឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

២- លោកជំទាវ ម៉ៅ សួស្ដី ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅមន្ទីរពេទ្យ កាល់ម៉ែត

៣- លោក លឹម អែលឌ្យូរ៉ាដូ ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ក៏បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលនេះជាការគិតគូរ និងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ចំពោះមន្ត្រីរាជការក្រោមឱវាទ និងដោយមើលឃើញអំពីនូវទុក្ខលំបាករបស់មន្ត្រីក្រសួងដែលកន្លងមក បានខិតខំទាំងកម្លាំងកាយចិត្ត បំពេញការងារជូនអង្គភាព ក៏ដូចជាចូលរួមបម្រើជាតិ និងប្រជាជន ប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់ និងជូនពរឆាប់បានជាសះស្បើយពីរោគាផងដែរ។

ព័ត៌មានជាប់ទាក់ទង