ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីសម្រាប់ឆ្នាំ២០២៣-២០២៨

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីសម្រាប់ឆ្នាំ២០២៣-២០២៨ ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀ មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅទីស្តីការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៦១នាក់ ។

ព័ត៌មានជាប់ទាក់ទង