កិច្ចប្រជុំគណ:កម្មការប្រឡងជ្រេីសរេីសនិស្សិតចូលសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិសង្គមកិច្ច បានបេីកកិច្ចប្រជុំគណ:កម្មការប្រឡងជ្រេីសរេីសនិស្សិតចូលសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដេីម្បីពិនិត្យតាមដានពីវឌ្ឍនភាពការងាររបស់គណ:កម្មការនីមួយៗ និងធ្វេីការណែនាំបន្ថែម ក្នុងការអនុវត្តការងារកាន់តែប្រសិទ្ធភាព និងទទួលបានជោគជ័យនៅថ្ងៃប្រឡងជ្រេីសរេីសនិស្សិតចូលសិក្សាដែលនិងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ។

ព័ត៌មានជាប់ទាក់ទង