ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា អញ្ជើញចូលរួមទទួលប្រតិភូមកពីស្ថានទូតជប៉ុន ប្រចាំកម្ពុជា មកទស្សនកិច្ចស្វែងយល់ពីមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត និងការផ្តល់សេវាតាមសហគមន៍

បោយប៉ែត ៖ នៅព្រឹកថ្ងៃចន្ទ ១៣-១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមទទួលប្រតិភូមកពីស្ថានទូតជប៉ុន ប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី ហ្វូជិម៉ុតុ ស្សូកុ លេខាទី១ និងទីប្រឹក្សាគម្រោងរបស់ស្ថានទូតជប៉ុន មកទស្សនកិច្ចស្វែងយល់ពីមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត និងការផ្តល់សេវាតាមសហគមន៍ ដោយមានការចូលរួមពី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល និងសហការី ទីប្រឹក្សាអនុវត្តគម្រោងការិយាល័យ Jica ប្រចាំក្រសួងសង្គមកិច្ច និងអង្គការដៃគូពាក់ព័ន្ធ។

ព័ត៌មានជាប់ទាក់ទង