វគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ និងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ

ខេត្តសៀមរាប ៖ ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ និងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង៖
១. ពង្រឹងសមត្ថភាពជនបង្គោល
២. កែសម្រួលទម្រង់បញ្ចូលទិន្នន័យ
៣. កំណត់ស្ថាប័នរាយការណ៍ឱ្យបានជាក់លាក់
៤. ពង្រឹងគុណភាពទិន្នន័យ
៥. បញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ។

ព័ត៌មានជាប់ទាក់ទង