ប្រាក់ធានារ៉ាប់រងសង្គមជាង១៣៨លានរៀល ត្រូវបានប្រគល់ដល់គ្រួសារសពនិវត្តជន១៥គ្រួសារ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ប្រាក់ធានារ៉ាប់រងសង្គមប្រមាណជាង១៣៨លានរៀលដែលជាប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវបានប្រគល់ជូនដល់គ្រួសារសពនិវត្តជន បាត់បង់សមត្ថភាពការងារចំនួន១៥នាក់ នៅខេត្តកំពង់ឆ្នាំង។

ពិធីប្រគល់ថវិកានេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង។

ព័ត៌មានជាប់ទាក់ទង