ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ប្រាក់ សុខយូរ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិពណ៌នាមុខតំណែង និងការវិភាគមុខងារសម្រាប់មន្ត្រី រាជការនៅតាមអង្គភាពក្រោមឱវាទក្រសួង

ទីស្តីការក្រសួង ៖ ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមបើកកិច្ចប្រជុំ ស្តីពីការពិពណ៌នាមុខតំណែង និងការវិភាគមុខងារសម្រាប់មន្ត្រីរាជការនៅតាមអង្គភាពក្រោមឱវាទ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ការពិពណ៌នាមុខតំណែង និងការវិភាគមុខងារសម្រាប់មន្ត្រីរាជការនៅតាមអង្គភាពក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្រោមសម្ពាធ នៃសកលភាវូបនីយកម្ម និងការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោករាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមគំនិត និងដាក់ចេញនូវវិធានការសំខាន់ៗ ជាច្រើនដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការបំពេញការងាររបស់មន្ត្រីរាជការ និងការពង្រឹងសមត្ថភាពស្ថាប័នក្នុងរដ្ឋបាលសាធារណៈដើម្បីបង្កើនផលិតភាព និងទិន្នផលការងារសំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលចេះតែមានការកើនឡើងយ៉ាងខ្លាំងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងន័យនេះការពង្រឹង និងការកែលម្អដំណើរការនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស គឺជាកិច្ចការគន្លឹះ និងមានសារៈសំខាន់បំផុតសំដៅប្រែក្លាយធនធានមនុស្សនៅក្នុងវិស័យសាធារណៈឱ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈច្បាស់លាស់ និងប្រសិទ្ធភាពក្នុងការបំពេញការងារ។

ព័ត៌មានជាប់ទាក់ទង