ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់នាយកដ្ឋានកិច្ចការពារកុមារ

ខេត្តកំពត៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់នាយកដ្ឋានកិច្ចការពារកុមារ ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំទទួលបន្ទុករបស់នាយកដ្ឋាន មន្រ្តីជំនាញរបស់នាយកដ្ឋាន និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ៤២នាក់ (ស្រី១៤នាក់)។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បី៖
១. ចែករំលែកនូវលទ្ធផលការងារដែលសម្រេចបាន ឆ្នាំ២០២៣ របស់នាយកដ្ឋាន និងបញ្ហាប្រឈមនានា
២. ពង្រឹងកិច្ចសហការ និងស្វែងរកការគាំទ្របន្ថែមលើការអនុវត្តផែនការសកម្មភាព ប្រចាំឆ្នាំ២០២៤ សំដៅជំរុញកិច្ចការនេះឱ្យកាន់តែប្រសើរឡើង
៣. ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្ត ០៥ឆ្នាំ (២០២៤-២០២៨) របស់នាយកដ្ឋានកិច្ចការពារកុមារ។

ព័ត៌មានជាប់ទាក់ទង