ពិធីចុះអនុស្សារណៈយោគយល់នៃរវាងមជ្ឈមណ្ឌលជាតិស្រាវជ្រាវសម្រាប់ជំនួយបច្ចេកទេសស្តារនីតិសម្បទានៃសាធារណៈរដ្ឋប្រជាមានិតចិន និងមូលនិធិជនពិការ

ភ្នំពេញ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Ma Fangling ប្រធានផ្នែកវិស្វករនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវសម្រាប់ជំនួយបច្ចេកទេសស្តារនីតិសម្បទានៃសាធារណៈរដ្ឋប្រជាមានិតចិន បានដឹកនាំក្រុមការងារមកទស្សនៈកិច្ចសិក្សា និងចុះអនុស្សរណៈ ជាមួយមូលនិធិជនពិការ លើការលើកកម្ពស់កិច្ចសហប្រតិ្តបត្តិការ និងការផ្តោតលើផលិតផលស្រាវជ្រាវ ជាមួយនិងការអភិវឌ្ឍន៍ បណ្តុះបណ្តាលការផ្លាស់ប្តូរបច្ចេកវិទ្យានៅក្នុងឧបករណ៍ជំនួយនីមួយៗ។

គោលបំណងអនុស្សរណៈនៃការយោគយល់គ្នានេះគឺធ្វើឱ្យប្រសើរកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងភាគីទាំងពីរដែលពាក់ព័ន្ធទៅការស្រាវជ្រាវផលិតផលជាមួយការអភិវឌ្ឍន៍បណ្តុះបណ្តាលបុគ្គលិក ការផ្លាស់ប្តូរបទពិសោធន៍ និងគម្រោងផ្សេងទៀតនៅក្នុងផ្នែកឧបករណ៍ជំនួយនីមួយៗ ដោយឈរលើគោលការណ៍សាមគ្គីភាព ការពិគ្រោះយោបល់ស្មើភាព និងអត្ថប្រយោជន៍ទៅវិញទៅមក។

ជាមួយគ្នានេះប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះទស្សនៈកិច្ចនៅរោងចក្រផលិតឧបករណ៍អវយវៈសិប្បនិម្មិត ដើម្បីពិនិត្យបច្ចេកទេស និងផ្លាស់ប្តូរបទពិសោធន៍លើការផលិតគ្រោងឧបករណ៍អវយវៈសិប្បនិម្មិត រណប និងគ្រឿងជំនួយការដើរ របស់ភាគីកម្ពុជា៕

ព័ត៌មានជាប់ទាក់ទង