ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ វិស័យទាំង៤ នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលស្វាគមន៍ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូ ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារីនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពការងារនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលបានអនុវត្តកន្លងមក និងជំរុញបន្ថែមលើការងារវិស័យ ទាំង៤នេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅ​នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

ព័ត៌មានជាប់ទាក់ទង