កិច្ចប្រជុំជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព និងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ឆ្នាំ២០២៤

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានសុខុមាលភាពជនពិការ បានរៀបចំកិច្ចប្រជុំជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព និងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាព ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា និងមានការអញ្ជើញចូលរួម លោកស្រីអគ្គនាយករងស្តារសម្បទា លោកប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធានមន្ទីរ និងតំណាងមន្ទីរស.អ.យ ទាំង២៥ រាជធានី ខេត្ត។

កិច្ចប្រជុំរៀបចំឡើងដើម្បី៖

-ពង្រឹងគុណភាព និងជំរុញការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។
-រៀបចំផែនការអនុវត្ត និងការតម្រង់ទិសក្នុងការអនុវត្តរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍សម្រាប់ ឆ្នាំ២០២៤។

ព័ត៌មានជាប់ទាក់ទង