រដ្ឋបាលខេត្តខេត្តកំពង់ធំប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមាពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌”

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ធំ បានប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមាពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌” ក្រោមអធិបតីភាព ឯកឧត្តម លី វ៉េត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ នៅស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងនោះបងប្អូនពិការភាពមានចំនួន ៣២៦នាក់ និងបានបើកផ្តល់ថវិការបងប្អូនជនមានពិការភាពក្រីក្រសហគមន៍ ចំនួន ៤៥ ៦០០ ០០០រៀល៕

ព័ត៌មានជាប់ទាក់ទង