កម្មវិធីបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្តីការក្រសួង ៖ ថ្ងៃព្រហស្បតិ៍-សុក្រ ១២-១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាពឯកឧត្តម ទេព ភារុន អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងសិក្ខាកាមដែលជាមន្រ្តីមកពីបណ្ដាអង្គភាព ក្រោមឱវាទក្រសួង រួមមានថ្នាក់កណ្ដាល និងមន្ទីររាជធានី ខេត្ត ចំនួន ១០០នាក់ ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព បង្កើនចំណេះដឹង និងការងារដឹកនាំគ្រប់គ្រងដល់មន្ត្រីរាជការ ដែលជាទុនសម្រាប់បង្ហាញផ្លូវដល់មន្ត្រីរាជការក្រសួងក្នុងការអនុវត្តមុខងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់សេវាគាំពារដល់មុខសញ្ញាក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ព័ត៌មានជាប់ទាក់ទង