កិច្ចប្រជុំពិភាក្សា ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងជម្រុញដល់វិស័យឯកជន ឱ្យជ្រើសរើសជនមានពិការភាពចូលបម្រើការងារ

ទីស្តីការក្រសួង ៖ ថៃ្ងព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងជម្រុញដល់វិស័យឯកជន ឱ្យជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ដោយមានការចូលរួមពី ឯកឧត្តម អគ្គនាយក នៃអគ្គនាយដ្ឋានស្តារសម្បទា លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធាន អនុប្រធាន មន្ត្រី រដ្ឋបាលសិទ្ធិជនពិការ តំណាង សមាគមធនាគារនៅកម្ពុជា និងតំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ព័ត៌មានជាប់ទាក់ទង