ថ្នាក់ដឹកនាំទទួលបន្ទុកការងារនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន ប្រជុំពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២

ទីស្ដីការក្រសួង ៖ នាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជននៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ដែលមានការចូលរួមពីឯកឧត្តម នូ នីម រដ្ឋលេខាធិការ, ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ ឯកឧត្តម សួន សុធី រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងអគ្គនាយករង ព្រមទាំងមានការចូលរួមពីប្រធាននាយកដ្ឋាន អនុប្រធានដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីនាយកដ្ឋាន និងមន្ត្រីមជ្ឈមណ្ឌល ជាតិគាំពារមនុស្សចាស់។ កិច្ចប្រជុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ព័ត៌មានជាប់ទាក់ទង