តំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា OHCHR (Office of the Hight Commissioner for Human Rights) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉េត មករា អនុរដ្ឋលេខាធិការទទួលបន្ទុកក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំមន្ត្រីបច្ចេកទេស ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាមួយ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ម៉េត មករា អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច ទទួលបន្ទុកក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) ដោយមានការចូលរួមពី÷
១. ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទីនៃអ.ក.ស.ជ.
២. ឯកឧត្តម វ័ន កុយ អគ្គលេខាធិការរងនៃអ.ក.ស.ជ.
៣. លោក ហុក លី ប្រធានផ្នែកសិទ្ធិជនពិការ នៃអ.ក.ស.ជ.
៤. លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាពិការភាពនៃអ.ក.ស.ជ
៥. លោកស្រី រ៉ូ ហានដា តំណាងមកពីអង្គការ OHCHR
៦. លោកស្រី ហួន សភា មន្រ្តីមកពីអង្គការ OHCHR។

កិច្ចប្រជុំនេះរៀបចំឡើងបន្ទាប់ពីលទ្ធផលនៃជំនួបសំដែងការគួរសមរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាជាមួយឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយបានពិភាក្សាលើកិច្ចព្រមព្រាងអំពីការប្តជ្ញាចិត្តរបស់អង្គការ OHCHR នៅតែបន្តការគាំទ្រដល់សកម្មភាពរបស់ អ.ក.ស.ជ. ដូចខាងក្រោម៖
១. ជួយជាបច្ចេកទេសលើការរៀបចំរបាយការណ៍ដំបូងរបស់រដ្ឋភាគីនៃ អនុសញ្ញាស្តីពីសិទ្ធិជនពិការ CRPD (Convention on the Rights of Persons with Disabilities)
២. បន្តគាំទ្រដល់ដំណើរការកសាងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ
៣.សហការផ្សព្វផ្សាយវីដេអូស្តីពី “សិទ្ធិរបស់ខ្ញុំ ជាជីវិតរបស់ខ្ញុំ”
៤. បណ្តុះបណ្តាលដល់មន្រ្តីយុត្តិធម៌អំពី CRPD
៥. រៀបចំសៀវភៅបណ្តុះបណ្តាលរបស់ជាតិមួយស្តីពី CRPD
៦. បណ្តុះបណ្តាល CRPD ដល់មន្ត្រី អ.ក.ស.ជ. ជាគ្រូបង្គោល 
៧. បណ្តុះបណ្តាលទៅដល់សមាជិក ក.ស.ជ. ថ្នាក់រាជធានី ខេត្ត៕

ព័ត៌មានជាប់ទាក់ទង