កិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៤ អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាព ឆ្នាំ២០២៤ អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង។

កិច្ចប្រជុំក៏មានបទបង្ហាញសង្ខេប និងកិច្ចពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៤ អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយលោក ទឹង ដារ៉ា ប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងសរុប។

ព័ត៌មានជាប់ទាក់ទង