ឯកឧត្តម​ តូច​ ចាន់នី​ រដ្ឋលេខាធិការ​ ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍការទុកដាក់កុមារក្នុងគ្រួសារនៅកម្ពុជា

ខេត្តសៀមរាប ៖​ ថ្ងៃចន្ទ​ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥  ខែមីនា  ឆ្នាំ២០២៤ ឯកឧត្តម​ តូច​ ចាន់នី​ រដ្ឋលេខាធិការ​ ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍការទុកដាក់កុមារក្នុងគ្រួសារនៅកម្ពុជា​ ដែលរៀបចំដោយអង្គការ​ Care for Children សហការជាមួយក្រសួង​ និងមន្ទីរ​ ស.អ.យ​ ខេត្តសៀមរាប​ ដោយមានការចូលរួមពីលោកជំទាវប្រធានគ.ក.ស.ក ខេត្ត  ប្រធាន និងមន្ត្រីជំនាញមន្ទីរស.អ.យ  អភិបាលស្រុក គ.ក.ស.ក ស្រុក និងប្រធានមណ្ឌលកុមារកំព្រាខេត្ត សរុប៖ ៤៤នាក់ ស្រី១៦នាក់ ។

គោលបំណង៖ បង្ហាញពីវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍការទុកដាក់កុមារក្នុងគ្រួសារនៅកម្ពុជា បញ្ហាប្រឈម ទិសដៅបន្ត និង អបអរសាទរចំពោះករណីដំបូងដែលបានទុកដាក់កុមារក្នុងគ្រួសារធម៌​ និងថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធ​ដែលចូលរួមអនុវត្តគម្រោង។

ព័ត៌មានជាប់ទាក់ទង