សិស្សក្រីក្រនៅក្នុងសហគមន៍ខេត្តខេត្តសៀមរាប ទទួលបានកង់ម្នាក់១គ្រឿងសម្រាប់ធ្វើជាមធ្យោបាយទៅសាលារៀន

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកកង់១០០គ្រឿងជូនសិស្សក្រីក្រីនៅក្នុងសហគមន៍ ក្នុងខេត្តសៀមរាប ដែលបានរៀបចំដោយអង្គការ IOSB (មជ្ឈមណ្ឌលកុមារឡូតធឹសវើល) សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ដោយមានការចូលរួមពីម្ចាស់ជំនួយ និងសហការី អនុប្រធានមន្ទីរការងារ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ស្រុកពួក លោកចៅសង្កាត់ទឹកវិល លោកមេប៉ុស្តិ៍ទឹកវិល លោកមេភូមិជ័យ បុគ្គលិកមជ្ឈមណ្ឌលកុមារឡូតធឹសវើល អាណាព្យាបាល និងសិស្សានុសិស្ស សរុប ២០០ នាក់ ក្នុងនោះស្រី១២០នាក់។

គោលបំណងចែកកង់ដល់សិស្សានុសិស្ស ដើម្បីលើកកម្ពស់សិទ្ធក្នុងការអភិវឌ្ឍន៍របស់កុមារ (កុមារក្រីក្រក្នុងសហគមន៍មានមធ្យោបាយធ្វើដំណើរ កាត់បន្ថយពេលវេលាទៅសាលារៀន និងអាចសម្រេចគោលបំណងរបស់គាត់នាថ្ងៃអនាគត)។

ព័ត៌មានជាប់ទាក់ទង