សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤-២០២៨

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉េត មករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤-២០២៨ នៅសណ្ឋាគារសាន់វេ។

ឯកឧត្តម ម៉េត មករា បានលើកឡើងថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ អាណត្តិកន្លងមកទទួលបានការចាប់អារម្មណ៍ និងមានការចូលរួមអនុវត្តយ៉ាងផុលផុសពីគ្រប់ក្រសួង ស្ថាប័ន សាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ និងបានដោះស្រាយបញ្ហាដែលជនមានពិការភាពបានជួបប្រទះកន្លងមកក៏ដូចជាបច្ចុប្បន្ន។

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ នេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូល និងផ្ទៀងផ្ទាត់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ ក៏ដូចជាការបង្កើតក្របខណ្ឌត្រួតពិនិត្យវាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ នៅពេលខាងមុខ។

ព័ត៌មានជាប់ទាក់ទង