វគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋាននៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដល់ភ្នាក់ងារសង្គមកិច្ច

ទីស្តីការក្រសួង៖ ថ្ងៃទី២៩ ខែមេសា  ឆ្នាំ២០២៤ ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋាននៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដល់ភ្នាក់ងារសង្គមកិច្ចទាំង២៥ រាជធានី-ខេត្ត និងមន្រ្តី ក្រុង ស្រុក ខណ្ឌ ទទួលបន្ទុកវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមប្រព័ន្ធអនឡាញរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយនាយកដ្ឋានស្តារនីតិសម្បទាអនីតិជន សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ  មានសិក្ខាកាមចូលរួមចំនួន  ២១៨នាក់។

ព័ត៌មានជាប់ទាក់ទង