Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងសង្គមកិច្ច ចុះកិច្ចព្រមព្រៀងជាមួយអង្គការ៣០លើគម្រោងអភិវឌ្ឍន៍ក្នុងទំហំថវិកាជាង១៨.៥លានដុល្លាអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ

ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោងរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន៣០ នៅទីស្តីការក្រសួង ដែលកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍នេះ មានថវិកាគ្រោងសរុបប្រមាណចំនួនជាង ១៨.៥លានដុល្លាអាមេរិក...

កិច្ចប្រជុំពិនិត្យកែសម្រួលលើសេចក្តីព្រាង សេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងចំណាត់ថ្នាក់ប្រឡងប្រណាំងរបស់អនីតិជនជាទណ្ឌិតក្នុងមណ្ឌលយុវនីតិសម្បទា

ទីស្តីការក្រសួង៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យកែសម្រួលលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងចំណាត់ថ្នាក់ប្រឡងប្រណាំងរបស់អនីតិជនជាទណ្ឌិតក្នុងមណ្ឌលយុវនីតិសម្បទាដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាធិការ លោក ពួក សីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច​ លោក ឡឹប ឌីម៉ង...

ជនមានពិការភាព ក្នុង​ខេត្ត​ព្រះសីហនុ​ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សន សុផល អគ្គនាយក​ នៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី​ជាមួយ ឯឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ...

ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចូលរួមជាគណៈអធិបតីពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនគ្រូបង្វឹក និងអត្តពលិកជនពិការ ដែលទទួលបានជ័យលាភី ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...

ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្ត របស់អង្គការភូមិកុមារ SOS

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្តរបស់អង្គការភូមិកុមារ SOS ប្រចាំខេត្តសៀមរាប ដោយមានការចូលរួមពី លោកប្រធានមន្ទីរ ស.អ.យ ខេត្តសៀមរាប លោកនាយកភូមិកុមារ...

ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់នាយកដ្ឋានកិច្ចការពារកុមារ

ខេត្តកំពត៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់នាយកដ្ឋានកិច្ចការពារកុមារ ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំទទួលបន្ទុករបស់នាយកដ្ឋាន មន្រ្តីជំនាញរបស់នាយកដ្ឋាន និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ៤២នាក់...

លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ​ និងសម្រេចលេីសម្ភារ:ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​ Think Tank ដំណាក់កាល​ទី២​ ស្ដី​ពី​ការ​លេីកម្ពស់ការយល់ដឹងអំពីកិច្ចការពារកុមារតាមប្រព័ន្ធ​អនឡាញ

ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈ​ឆ្នាំ២០២៤ លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលេីសម្ភារ:ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​ Think Tank ដំណាក់កាល​ទី២​ ស្ដី​ពី​ការ​លេីកម្ពស់ការយល់ដឹងអំពីកិច្ចការពារកុមារតាមប្រព័ន្ធ​អនឡាញ៕កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ...

ឯកឧត្តមរដ្ឋលេខាធិការ តូច ចាន់នី ដឹកនាំកិច្ចប្រជុំស្ដីពីការស្រង់មតិ និងសំណូមពរសាធារណជន និងយន្ដការឆ្លើយតបរបស់ក្រុមការងារអ្នកនាំពាក្យ

ទីស្ដីការក្រសួង ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារអ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំស្ដីពីការស្រង់មតិ និងសំណូមពរសាធារណជន និងយន្ដការឆ្លើយតបរបស់ក្រុមការងារអ្នកនាំពាក្យ។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើនៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពី ឯកឧត្តម...

ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអភិវឌ្ឍកម្លាំងសេវាសង្គមកិច្ច និងប្រកាសសមាសភាពក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍កម្លាំងសេវាសង្គម និងលេខាធិការដ្ឋាន

ទីស្តីការក្រសួង ៖ នៅថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអភិវឌ្ឍកម្លាំងសេវាសង្គមកិច្ច និងប្រកាសសមាសភាពក្រុមការងារ និង លេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម...

ព័ត៌មានពេញនិយម