HomeFeatured

Featured

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឯកឧត្តម ប្រាក់ វណ្ណឌី

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ ជឹម ម៉ានី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ប្រាក់ វណ្ណឌី ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃអាទិត្យ ៨កើត ខែអស្សុជ...

កម្ពុជាបញ្ជូនយុវជនមានពិការភាព ៤រូប ទៅប្រកួតផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនយុវជនមានពិការភាពជម្រើសជាតិចំនួន ៤រូប ដើម្បីចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃនិងប៉ិនប្រសព្វរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច...

ភរិយាឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ច លោកជំទាវ ជា ផល្គុន រៀបចំអាហារសាមគ្គី នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ភរិយាឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោកជំទាវ ជា ផល្គុន និងក្រុមគ្រួសារ ព្រមទាំងលោកជំទាវ ជុន បូរ៉ានី សួន សុម៉ាលីន ភរិយាអភិបាលខេត្តព្រៃវែង បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូ និងប្អូនៗជាសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល...

តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមក្នុងពិធីសំណះសំណាល រវាងភាគីកម្ពុជានិងថៃ

បន្ទាយមានជ័យ÷ ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញក្នុងពិធីសំណះសំណាលរវាងភាគីកម្ពុជា ឯកឧត្ដម សៅ សុភៈ អនុរដ្ឋលេខាធិការ អភិបាល អភិបាលរងក្រុង ប្រធានមន្ទីរសង្គមកិច្ច តំណាងអង្គការ JICA ប្រធានមណ្ឌល និងមន្ត្រីពាក់ព័ន្ធ...

តំណាងក្រសួងសង្គមកិច្ចចូលរួម អបអរសាទរ ការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ “វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍”

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ ដឹកនាំមន្ត្រីជំនាញ អញ្ជើញចូលរួម អបអរសាទរ ការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ "វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍" ដែលក្នុងនោះមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលរាជធានី ខេត្ត...

អ្នកនាំពាក្យរដ្ឋមន្ត្រីសង្គមកិច្ចផ្តល់បទសម្ភាស៍ជាមួយទូរទស្សន៍ CNC អំពីលទ្ធផលវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូក្រោយឆ្នាំ២០២៥”

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញផ្តល់បទសម្ភាស៍ជាមួយលោក គង់ វណ្ណៈ ពីស្ថានីយ៍ទូរទស្សន៍ CNC អំពីលទ្ធផលនៃការចូលរួមក្នុងវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី...

ប្រធានមន្ទីរសុខាភិបាលស្នើឱ្យរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដល់មណ្ឌលសុខភាព

សៀមរាប÷ ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប សហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព” និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនិងវិស័យពិការភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលមានអ្នកចូលរួម សរុបចំនួន ៤៥នាក់ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តសៀមរាប។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តនានា ដល់មន្ត្រីថ្នាក់ក្រុង-ស្រុក ទាំង១២ ឃុំ-សង្កាត់ និងមន្ត្រីនៅតាមមន្ទីរ-អង្គភាពជុំវិញខេត្តសៀមរាប។ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប...

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន ផ្ញើសារគោរពជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ តាមរយៈសារជូនពរចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមសម្តែងអំណរសាទរប្រកបដោយសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជូនចំពោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសដ៏សិរីមង្គលនៃខួបចម្រើនជន្មាយុ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ។ ក្នុងសារជូនពរនោះ ឯកឧត្តម ជា សុមេធី បានបញ្ជាក់ថា «ក្នុងទិវាដ៏នក្ខត្តឫក្សនេះ...

នាយករដ្ឋមន្ត្រីស្តីទី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានការចាប់អារម្មណ៍ខ្លាំងចំពោះកិច្ចការពិការភាព និងបានសន្យាថានឹងជួយជំរុញវិស័យពិការភាពឱ្យកាន់តែរីកចម្រើន។

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នៅសណ្ឋាគារសូហ្វីតែល រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីស្តីទីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចការពិការភាព និងបានសន្យាថានឹងជួយជំរុញវិស័យពិការភាពឱ្យកាន់តែរីកចម្រើន នាឱកាសទស្សនាស្តង់ពិព័ណ៌របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា...

ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញពិនិត្យស្តង់ពិព័ណ៍របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅសណ្ឋាគារ សូហ្វីតែល

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញទស្សនាស្តង់ពិព័ណ៍របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងឱកាសដែលអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន រៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ ដែលសន្និសីទនេះមានការចូលរួមប្រមាណ២០០នាក់ដែលមកពី៤៥ប្រទេស៕

ព័ត៌មានពេញនិយម