កាលវិភាគផ្ដល់សេវាការជួសជុលអវយវៈសិប្បនិមិ្មត រណប និងឧបករណ៍ជំនួយជូនជនមានពិការភាពនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារជួសជុលចល័តរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង បានផ្ដល់សេវាការជួសជុលអវយវៈសិប្បនិមិ្មត រណប និងឧបករណ៍ជំនួយជូនជនមានពិការភាព នៅស្រុកសំឡូត ខេត្តបាត់ដំបង (លើកទី២)។

កម្មវិធីនេះនៅសល់រយៈពេល៣ថ្ងៃទៀត ដូច្នេះសូមបងប្អូនជនមានពិការភាពសូមអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង ទៅតាមពេលវេលា និងទីកន្លែងដូចដែលបានជូនភ្ជាប់ក្នុងកាលវិភាគ។

ព័ត៌មានជាប់ទាក់ទង