មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង រៀបចំពិធីសំណេះសំណាល និងប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់មន្ត្រីរាជការជាស្ត្រី

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាល និងប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់មន្ត្រីរាជការជាស្ត្រីដែលជាមន្ត្រីមន្ទីរចំនួន១៨នាក់។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងមានការអញ្ជេីញចូលរួមពីលោកស្រី ទុំ សារានី ប្រធានមន្ទីរកិច្ចការនារីខេត្ត។

ក្នុងឱកាសដ៏មានអត្ថន័យនេះ មន្ទីរក៏បានឧបត្ថម្ភដល់មន្ត្រីរាជការជាស្ត្រីដែលបានចូលរួមទាំងអស់នូវអាវយឺត១ កន្សែង១ និងថវិកាក្នុងម្នាក់ៗ ១០០,០០០ រៀល។

ព័ត៌មានជាប់ទាក់ទង