ទីស្តីការក្រសួង ៖ នៅរសៀលថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ម៉ែន សុចិត្រ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារស្មុំកូនក្នុងប្រទេស ស្មុំកូនអន្តរប្រទេស និងទិសដៅបន្ត ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃរដ្ឋបាលស្មុំកូនអន្តរប្រទេស និងនាយកដ្ឋានកិច្ចការពារកុមារ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖
-ត្រួតពិនិត្យ តាមដានការអនុវត្តការងារស្មុំកូនក្នុងប្រទេស និងស្មុំកូនអន្តរប្រទេស
-ទិសដៅអនុវត្តបន្ត។
![](http://mosvy.gov.kh/wp-content/uploads/2024/07/1-5.jpg)
![](http://mosvy.gov.kh/wp-content/uploads/2024/07/2-5.jpg)
![](http://mosvy.gov.kh/wp-content/uploads/2024/07/3-5.jpg)
![](http://mosvy.gov.kh/wp-content/uploads/2024/07/4-5.jpg)
![](http://mosvy.gov.kh/wp-content/uploads/2024/07/photo_2_2024-07-04_07-48-47.jpg)
![](http://mosvy.gov.kh/wp-content/uploads/2024/07/photo_6_2024-07-04_07-48-47.jpg)