មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យរៀបចំអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា

ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ បានរៀបចំអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” និងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការរបស់មន្ទីរ។

ក្នុងនោះមន្ទីរក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ជាស្ត្រីចំនួន ២៥នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយម្នាក់ៗទទួលបាន ហូល១ក្បិន និងថវិកា ៥០,០០០រៀល។

ព័ត៌មានជាប់ទាក់ទង