លោកជំទាវ ជា ផល្គុន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួន៣២៣គ្រួសារ នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ជា ផល្គុន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមាគម រួមទាំងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ សប្បុរសជន និងវិស័យឯកជន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរស់នៅក្នុងភូមិទាំង៤ នៃក្រុងតាខ្មៅសរុបចំនួន ៣២៣គ្រួសារ នៅសមាគមកុមារនៃក្ដីសង្ឃឹមកម្ពុជា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ព័ត៌មានជាប់ទាក់ទង