សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្ដិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ (SOP)

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម តូច ចាន់នី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងបើកសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្ដិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ (SOP)។សិក្ខាសាលានេះ ក៏មានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័ន អភិបាលរង នៃគណៈអភិបាលរាជធានីខេត្ត មន្ទីរ ស.អ.យ រាជធានី ខេត្ត និងអង្គការដៃគូ សរុបចំនួន ១២០នាក់។

ព័ត៌មានជាប់ទាក់ទង