HomeFeatured

Featured

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » រៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថារដ្ឋាភិបាលកម្ពុជាមិនមែនធ្វើការតែពេលល្អនោះទេ តែនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈដោយថាមិនដែលទុកប្រជាជនចោលនោះទេ។ សម្ដេចថ្លែងបែបនេះក្នុងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន» ព្រឹកថ្ងៃអង្គារ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថាជាង ៤០ឆ្នាំមកនេះរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយបក្សប្រជាជនគឺតែងតែងនៅជាមួយពលរដ្ឋគ្រប់ពេលចាប់តាំងពីរំដោះពីរបបប្រល័យពូជសាសន៍ បញ្ហាគ្រោះធម្មជាតិ វិបត្តិសេដ្ឋកិច្ចសាកល និងជំងឺកូវី-១៩ ជាដើម ដែលបញ្ហាទាំងនេះបានធ្វើឱ្យរដ្ឋាភិបាលរៀបចំនៅគោលនយោបាយនិងវិធីសាស្ត្រផ្សេងៗដើម្បីជួយទៅដល់ប្រជាពលរដ្ឋ។ សម្ដេចថា៖ «រាជរដ្ឋាភិបាលយើងមិនមែនធ្វើសកម្មភាពតែពេលល្អ ពេលលំបាកទុកប្រជាពលរដ្ឋចោលនោះទេ។ ប៉ុន្ដែជារដ្ឋាភិបាលមួយដែលបុរេសកម្ម ក្នុងរយៈពេល...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរទិវាជនមានពិការភាពជាតិលើកទី២៥ និងអន្តរជាតិលើកទី៤១ ឆ្នាំ២០២៣

​ ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារនិងសហគមន៍។ ពោលការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពចូលរួមក្នុងសកម្មភាព សេដ្ឋកិច្ច លើកកម្ពស់ជីវភាពខ្លួន និងគ្រួសារដើម្បីចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែមានភាពប្រសើរឡើង។ នៅក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាពគឺជាកត្តាចាំបាច់និងមិនអាចខ្វះបាន។ សម្តេចធិបតី...

រដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនមានពិការភាព នាទិវាជនមានពិការភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនមានពិការភាព នាទិវាជនមានពិការភាព ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តជាតិលើកទី៤១។ យោងតាមសារាចរ ការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តជាតិលើកទី៤១ ក្រោមប្រធានបទ ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ រាជរដ្ឋាភិបាលណែនាំគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ដៃគូពាក់ព័ន្ធ ត្រូវរៀបចំពិធីមិទ្ទីង...

រាជរដ្ឋាភិបាលប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី «ពិការភាព»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិស្តីពី «ពិការភាព» ដែលនឹងត្រូវដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នាពេលខាងមុខ។ រាជរដ្ឋាភិបាលបានអះអាងបែបនេះក្នុងសារលិខិតនាឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ ផែនការយុទ្ធសាស្ត្រនេះ ដាក់ចេញឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង កាត់បន្ថយ ហានិភ័យសេដ្ឋកិច្ច អនុវត្តឱ្យបានជាក់លាក់នូវសសរស្តម្ភទាំងពីរនៃប្រព័ន្ធគាំពារសង្គម គឺប្រព័ន្ធជំនួយសង្គម ដោយឈរលើ គោលការណ៍មិនទុកឱ្យជនមានពិការភាពណាម្នាក់រស់នៅឯកោ និងប្រព័ន្ធសន្តិសុខសង្គម ដោយធានាដល់សន្តិសុខប្រាក់...

ព្រះមហាក្សត្រ អំពាវនាវជនមានពិការភាពកម្ពុជាបន្តខិតខំអភិវឌ្ឍចំណេះជំនាញឱ្យទាន់យុគសម័យ ជឿនលឿន

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានអំពាវនាវឱ្យជនមានពិការភាពកម្ពុជាបន្តកិច្ចខិតខំ ស្វាធ្យាយ អភិវឌ្ឍចំណេះ និងជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេសសម័យបច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារនិងមុខរបរ ឈានទៅសម្រេចបាននូវគុណភាពជីវិតល្អប្រសើរ។ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលដោយអំពាវនាវបែបនេះនៅក្នុងឱកាស «ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣» ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»។  ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី...

តំណាងឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី, ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញដឹកនាំប្រជុំជាមួយសង្គមស៊ីវិល និងជនមានពិការភាពដើម្បីត្រៀមរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ សម្រាប់ថ្ងៃទី៤ ធ្នូខាងមុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣នេះ តំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីឯកឧត្តម ជា សុមេធី, ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសង្គមស៊ីវិល និងជនមានពិការភាពដើម្បីត្រៀមលក្ខណៈប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ សម្រាប់ថ្ងៃទី៤ ធ្នូខាងមុខ។ ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន...

ជនមានពិការភាពភ្នែក និងកាយសម្បទាចំនួន ១៣០នាក់ បានទទួលការពិគ្រោះ ពិនិត្យព្យាបាល ជំងឺពីមន្ទីរពេទ្យជាតិតេជោសន្តិភាព

​ ភ្នំពេញ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ពិនិត្យសុខភាព និងព្យាបាលជំងឺដល់ជនមានពិការភាពភ្នែកចំនួន ១៣០នាក់ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដើម្បីអបអរសាទរទិវាជនមានពិការភាព ដែលប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែធ្នូ...

ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន

កោះកុង៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញដឹកនាំប្រតិភូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាមាតាក្មេករបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងត្រូវជាម្ដាយបង្កើតរបស់លោកជំទាវ តៅ តឿន ទៀបាញ់...

ធនាគារ Maybank ប្រកាសចូលរួមជួយជនមានពិការភាពក្នុងឱកាសខួបលើកទី៣០ឆ្នាំនៃការបង្កើតធនាគារបស់ខ្លួននៅកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំនៃការបង្កើតធនាគារ Maybank នៅកម្ពុជា ធនាគារនេះបានចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដើម្បីដាក់ដំណើរការកម្មវិធីជំនួយសង្គមថ្មីមួយមោះថា REACH INDEPENDENCE AND SUTAINABLE ENTREPRENEURSHIP (R.I.S.E) នៅយប់ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកានេះ។ ពិធីចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើងរវាងនាយកប្រតិបត្តិនៃមូលនិធិនៃធនាគារ មេយប៊ែងលោកស្រី Izlyn Ramli ជាមួយតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច...

ចិនចាប់ផ្ដើមជួយដល់ការពង្រឹងវិស័យពិការភាពនៅកម្ពុជា

ភ្នំពេញ៖ តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានពិភាក្សាការងារជាមួយនាយកនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៅសាធារណរដ្ឋម៉ាណិតចិន លោក ហ៊ូ គ័រឆាង(HU Guoqiang) និងទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា លោក លីន រ៉ូហួរ(Lin Ruihua) នាព្រឹកថ្ងៃទី២៤...

ព័ត៌មានពេញនិយម