HomeFeatured

Featured

៩ខែ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់ពីថៃជាង ១ម៉ឺន៦ពាន់នាក់

បន្ទាយមានជ័យ៖ ក្នុងរយៈពេល ៩ខែនៃឆ្នាំ ២០២៣ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់ពីថៃចំនួន ១៦ ៣៤៩នាក់ ក្នុងនោះពលរដ្ឋដែលរងគ្រោះពីការជួញដូរមនុស្សមាន ១៣៦នាក់។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះថា ក្នុងចំណោមពលករចំណាកស្រុកដែលបញ្ជូនក្រឡប់មកពីប្រទេសថៃ ១៦ ៣៤៩នាក់នោះមានស្រី ៨ ០៤៥នាក់ ប្រុស៦ ៨៤៩នាក់...

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ជាសមិទ្ធផលថ្មីនៃវិស័យសង្គមកិច្ច ផ្តោតសំខាន់លើកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស 

​ ​បន្ទាយមានជ័យ៖ រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី លើកឡើងថាពិធីសម្ពោធមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ជាសក្ខីភាពបង្ហាញនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីមួយបន្ថែមទៀត លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលផ្តោតសំខាន់លើកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ ឯកឧត្តម ជា សុមេធី ថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣...

រដ្ឋមន្ត្រីសង្គមកិច្ចផ្ញើសារជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៦៩ ឈានចូល ៧០ឆ្នាំ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានផ្ញើសារគោរពជូនពរនៃថ្ងៃចម្រើនជន្មាយុ គម្រប់៦៩ ឈានចូល ៧០ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងសារលិខិតនោះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅគោរពជូន ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាវីរជនស្ត្រីដ៏ឆ្នើមរបស់កម្ពុជា ប្រកបដោយសីលធម៌ គុណធម៌ ទេពកោសល្យ និងភាពជាគំរូដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំចលនាកាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់...

ពិធីចុះអនុស្សារណៈយោគយល់នៃរវាងមជ្ឈមណ្ឌលជាតិស្រាវជ្រាវសម្រាប់ជំនួយបច្ចេកទេសស្តារនីតិសម្បទានៃសាធារណៈរដ្ឋប្រជាមានិតចិន និងមូលនិធិជនពិការ

ភ្នំពេញ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Ma Fangling ប្រធានផ្នែកវិស្វករនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវសម្រាប់ជំនួយបច្ចេកទេសស្តារនីតិសម្បទានៃសាធារណៈរដ្ឋប្រជាមានិតចិន បានដឹកនាំក្រុមការងារមកទស្សនៈកិច្ចសិក្សា និងចុះអនុស្សរណៈ ជាមួយមូលនិធិជនពិការ លើការលើកកម្ពស់កិច្ចសហប្រតិ្តបត្តិការ និងការផ្តោតលើផលិតផលស្រាវជ្រាវ ជាមួយនិងការអភិវឌ្ឍន៍ បណ្តុះបណ្តាលការផ្លាស់ប្តូរបច្ចេកវិទ្យានៅក្នុងឧបករណ៍ជំនួយនីមួយៗ។ គោលបំណងអនុស្សរណៈនៃការយោគយល់គ្នានេះគឺធ្វើឱ្យប្រសើរកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងភាគីទាំងពីរដែលពាក់ព័ន្ធទៅការស្រាវជ្រាវផលិតផលជាមួយការអភិវឌ្ឍន៍បណ្តុះបណ្តាលបុគ្គលិក ការផ្លាស់ប្តូរបទពិសោធន៍ និងគម្រោងផ្សេងទៀតនៅក្នុងផ្នែកឧបករណ៍ជំនួយនីមួយៗ ដោយឈរលើគោលការណ៍សាមគ្គីភាព ការពិគ្រោះយោបល់ស្មើភាព និងអត្ថប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះទស្សនៈកិច្ចនៅរោងចក្រផលិតឧបករណ៍អវយវៈសិប្បនិម្មិត...

ឯកឧត្ដម​ ជា​ សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន

​ ភ្នំពេញ៖ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម​ ជា​ សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ព្រមទាំង ប្រធានតំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

រដ្ឋបាលខេត្តត្បូងឃ្មុំប្រារព្ធទិវាជនមានពិការភាពទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំដោះស្រាយប្រកបដោយនវានុវត្តន៏ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌”

ត្បូងឃ្មុំ÷ នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាជនមានពិការភាពទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ "ដំដោះស្រាយប្រកបដោយនវានុវត្តន៏ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌" និងពិធីចែកអំណោយដល់ជនមានពិការភាពទីទ័លក្របំផុតតាមមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុបចំនួន ៣០០នាក់ មកពីឃុំចុងជាច និងឃុំគោកស្រុក...

ឯកឧត្តម ឯម ច័ន្ទមករា ចូលរួមក្នុងសិក្ខាសាលាស្តីពី «ការងារព័ត៌មាននិងសាធារណមតិ» រៀបចំដោយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការងារព័ត៌មាននិងសាធារណមតិ» រៀបចំដោយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សិក្ខាសាលានេះរៀបចំឡើងដើម្បីពង្រឹងយន្តការនិងផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងការងារព័ត៌មាននិងសាធារណមតិ៕

ឯកឧត្ដម​ ជា​ សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ អញ្ជើញចូលរួម​ ទិវាជាតិ​ប្រឆាំង​ការជួញដូរមនុស្ស​ ១២ធ្នូ លើកទី១៧​

ភ្នំពេញ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម​ ជា​ សុមេធី បានអញ្ជើញចូលរួម​ក្នុងកម្មវិធីទិវាជាតិ​ប្រឆាំង​ការជួញដូរមនុស្ស​ ១២ធ្នូ លើកទី១៧​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ​ និងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ តំណាង​ដ៏ខ្ពង់ខ្ពស់​បំផុត​ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​...

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងដេីម្បីត្រៀមរៀបចំពិធីសម្ពោធមណ្ឌលសំចត និងស្តារនីតិសម្បទាខេត្ត

បន្ទាយមានជ័យ÷ នាថ្ងៃពុធ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោក ឃុន វុទ្ធី ប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ ទីតាំងដេីម្បីត្រៀមរៀបចំពិធីសម្ពោធមណ្ឌលសំចត និងស្តារនីតិសម្បទា ក្រោមការដឹករបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ៕

ព័ត៌មានពេញនិយម