Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្ដិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ (SOP)

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម តូច ចាន់នី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងបើកសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្ដិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ...

ឯកឧត្តម សួន​ សុធី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកការងារសមាគមមនុស្សចាស់​ បានដឹកនាំក្រុមការងារចុះប្រជុំសមាគមមនស្សចាស់ដេីម្បីជម្រុញអោយសមាគមមាននិរន្តភាព​ និងរីកចម្រើន​

ខេត្តបន្ទាយមានជ័យ​៖ ថ្ងៃពុធ​ ១២កើត​ ខែមាឃ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​២៥៦៧​ ត្រូវនឹងថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ឯកឧត្តម​ សួន​ សុធី​ រដ្ឋលេខាធិការ​នៃក្រសួងសង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ ទទួលបន្ទុកការងារសមាគមមនុស្សចាស់​ បានដឹកនាំក្រុមការងារចុះប្រជុំសមាគមមនុស្សវ័យចាស់ឃុំ​ សង្កាត់នៅក្រុងប៉ោយប៉ែត​ ស្រុកម៉ាឡៃ​ ស្រុកព្រះនេត្រព្រះ​ និងស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ សមាសភាពអ្នកចូលរួមមានៈអភិបាលក្រុង/ស្រុក​,ការិ​.សង្គមកិច្ច​...

ឯកឧត្តមរដ្ឋលេខាធិការ ទៀវ សុគន្ធ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់ លើសេចក្ដីព្រាងដំបូងនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

អបអរសាទរ «ខួបទី១៣ នៃទិវាជាតិសុខភាពមាតា និងទារក»

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ - ២០២៤

ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្ត របស់អង្គការភូមិកុមារ SOS រាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖​ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្តរបស់អង្គការភូមិកុមារ SOS ប្រចាំរាជធានីភ្នំពេញ​ ដោយមានការចូលរួមពីតំណាងមន្ទីរ ស.អ.យ រាជធានីភ្នំពេញ​លោកនាយកភូមិកុមារ លោកនាយកសាលាហ័រម៉ាន...

ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឃួន ឡានិច អនុរដ្ឋលេខាធិការ និងឯកឧត្តម ជា ដែប អគ្គាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នៅសាលប្រជុំសាលាខេត្តប៉ៃលិន។ សូមបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងដោយយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រ...

ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្ត របស់អង្គការភូមិកុមារ SOS

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្តរបស់អង្គការភូមិកុមារ SOS ប្រចាំខេត្តបាត់ដំបង ដោយមានការចូលរួមពីតំណាងមន្ទីរ ស.អ.យ ខេត្តបាត់ដំបង លោកនាយកភូមិកុមារ លោកនាយកសាលាហ័រម៉ាន...

ក្រសួងសង្គមកិច្ច ចុះកិច្ចព្រមព្រៀងជាមួយអង្គការ៣០លើគម្រោងអភិវឌ្ឍន៍ក្នុងទំហំថវិកាជាង១៨.៥លានដុល្លាអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ

ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោងរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន៣០ នៅទីស្តីការក្រសួង ដែលកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍នេះ មានថវិកាគ្រោងសរុបប្រមាណចំនួនជាង ១៨.៥លានដុល្លាអាមេរិក...

ព័ត៌មានពេញនិយម