Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សាស្តីពីការបង្កើតក្រុមការងារចុះសម្របសម្រួលដោះស្រាយបញ្ហាជនមានពិការភាព និងជនមិនមានពិការភាពមួយចំនួនដែលច្រៀងតាមស្តុប នៅតាមបណ្តារាជធានី/ខេត្ត។

ទីស្តីការក្រសួង៖ ថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋានសុខុមាលភាពជនពិការ ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការបង្កើតក្រុមការងារចុះសម្របសម្រួលដោះស្រាយបញ្ហាជនមានពិការភាព និងជនមិនមានពិការភាពមួយចំនួនដែលច្រៀងតាមស្តុប នៅតាមបណ្តារាជធានី/ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...

កិច្ចប្រជុំគណ:កម្មាការរៀបចំពិធីប្រកាសសមាសភាពគណ:កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សាខាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា

ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:កម្មាការរៀបចំពិធីប្រកាសសេចក្ដីទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ស.អ.យ.។ ពិធីប្រកាសសេចក្ដីទទួលស្គាល់ការកែសម្រួល...

ក្រុមការងារនាយកដ្ឋានសុខុមាលភាពជនពិការ ចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោងកម្មវិធីរបស់អង្គការស្វែងយល់លទ្ធភាពអ្នក

ខេត្ត​សៀមរាប​៖​ ថ្ងៃ​ចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ និងក្រុមការងារ ចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោងកម្មវិធីរបស់អង្គការស្វែងយល់លទ្ធភាពអ្នក ដោយអនុវត្តលើគម្រោង «កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាពភ្នែក និងខ្សោយគំហើញ» ដល់ក្រុមជនគោលដៅទទួលបានអត្ថប្រយោជន៍ពីគម្រោងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

សាររំលែកព្រះមរណទុក្ខ

សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្ត របស់អង្គការភូមិកុមារ SOS ខេត្តកំពត

ខេត្តកំពត ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការភូមិកុមារ SOS កម្ពុជា បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្តរបស់អង្គការភូមិកុមារ SOS ប្រចាំខេត្តកំពត ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ ស.អ.យ. ខេត្តកំពត លោកនាយកថ្នាក់ជាតិស្តីទី...

អនុមោទនា «បុណ្យមាឃបូជា»

ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤

ឯកឧត្តម សួន សុធី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកការងារសមាគមមនុស្សចាស់ បានដឹកនាំក្រុមការងារចុះប្រជុំសមាគមមនស្សចាស់ដេីម្បីជម្រុញអោយសមាគមមាននិរន្តភាព និងរីកចម្រេីន។

ខេត្តសៀមរាប ៖ ថ្ងៃសុក្រ ១៤កេីត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុធី រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកការងារសមាគមមនុស្សចាស់ បានដឹកនាំក្រុមការងារប្រជុំសមាគមមនុស្សវ័យចាស់នៅសាលប្រជុំមន្ទីរសង្គមកិច្ច អ្នកចូលរួមដូចជាៈ ឯកឧត្តម លឹមឆាយ អនុរដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតយុទ្ធជន...

ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ចនៃក្រសួងស.អ.យ បានដឹកនាំកិច្ចប្រជុំដើម្បីចុះប្រមូលព័ត៌មានរបស់កុមាររងគ្រោះដោយអំពើជួញដូរ ចំនួន១០នាក់​ ដែលបានបញ្ជូនមកពីប្រទេសថៃ

ខេត្ដបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ឌីន បូរី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គកិច្ច នៃក្រសួងសង្គមកិច្ច  អតីតយុទ្ធជន និងយុវនីតិសម្បទា​ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្ដបន្ទាយមានជ័យ គ.ក.ស.ក​ ខេត្ត​ មន្ទីរ​ ស.អ.យ​ ខេត្ត​ រដ្ឋបាលក្រុង​ ស្រុកពាក់ព័ន្ធ​...

ព័ត៌មានពេញនិយម