Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ តូច ចាន់នី ដឹកនាំក្រុមការងារក្រសួងចុះពិនិត្យ និងដោះស្រាយករណីមណ្ឌលថែទាំកុមារ «ដំណើរកុមាររីករាយ»

ខេត្តប៉ៃលិន ៖ ដោយបានទទួលការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារក្រសួងរួមមាន ឯកឧត្តម ឌីន បូរី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច លោកប្រធាននាយកដ្ឋានកិច្ចការពារកុមារ និងមន្ត្រីជំនាញ បានចុះពិនិត្យ និងដោះស្រាយករណីមណ្ឌលថែទាំកុមារឈ្មោះ ដំណើរកុមាររីករាយ...

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបិទសន្និបាតនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលេីកទិសដៅអនុវត្តបន្តឆ្នាំ២០២៤

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ ហេីយលេីកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងផ្សព្វផ្សាយអនុសាសន៍សំខាន់ៗទាំង១៥ចំនុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះមន្ទីរបានប្រគល់ប័ណ្ណសរសេីរជូនដល់មន្ត្រីជំនាញការិយាល័យជំនាញ និងអង្គការដៃគូរ...

ជំនួបពិភាក្សាជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីបង្កើនកិច្ចសហការ ពន្លឿនការចាប់ផ្តើមដំណើការ ACCESS II

ខេត្តកំពង់ចាម ៖ រសៀលថ្ងៃព្រហស្បតិ៍ ៥ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា...

កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៤ អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៤ អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង។

លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម លើកទី១៣ និងកិច្ចប្រជុំ 13¬th CLV-DTA-JCC and Related Meetings នៅខេត្តអាតាភឺ ប្រទេសឡាវ

ខេត្តអាតាភឺ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម លើកទី១៣ និងកិច្ចប្រជុំ 13¬th CLV-DTA-JCC and Related Meetings ចាប់ផ្តើមនៅថ្ងៃទី២៦ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤...

កិច្ចប្រជុំពិភាក្សាស្តីពីការបង្កើតក្រុមការងារចុះសម្របសម្រួលដោះស្រាយបញ្ហាជនមានពិការភាព និងជនមិនមានពិការភាពមួយចំនួនដែលច្រៀងតាមស្តុប នៅតាមបណ្តារាជធានី/ខេត្ត។

ទីស្តីការក្រសួង៖ ថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋានសុខុមាលភាពជនពិការ ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការបង្កើតក្រុមការងារចុះសម្របសម្រួលដោះស្រាយបញ្ហាជនមានពិការភាព និងជនមិនមានពិការភាពមួយចំនួនដែលច្រៀងតាមស្តុប នៅតាមបណ្តារាជធានី/ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...

កិច្ចប្រជុំគណ:កម្មាការរៀបចំពិធីប្រកាសសមាសភាពគណ:កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សាខាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា

ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:កម្មាការរៀបចំពិធីប្រកាសសេចក្ដីទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ស.អ.យ.។ ពិធីប្រកាសសេចក្ដីទទួលស្គាល់ការកែសម្រួល...

ក្រុមការងារនាយកដ្ឋានសុខុមាលភាពជនពិការ ចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោងកម្មវិធីរបស់អង្គការស្វែងយល់លទ្ធភាពអ្នក

ខេត្ត​សៀមរាប​៖​ ថ្ងៃ​ចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ និងក្រុមការងារ ចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោងកម្មវិធីរបស់អង្គការស្វែងយល់លទ្ធភាពអ្នក ដោយអនុវត្តលើគម្រោង «កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាពភ្នែក និងខ្សោយគំហើញ» ដល់ក្រុមជនគោលដៅទទួលបានអត្ថប្រយោជន៍ពីគម្រោងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

សាររំលែកព្រះមរណទុក្ខ

សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានពេញនិយម