សន្និសីទសារព័ត៌មាន ស្តីពីនីតិវិធី និងយន្តការនៃការបើកផ្តល់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់

ទីស្តីការក្រសួង៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំសន្និសីទសារព័ត៌មាន ស្តីពីនីតិវិធី និងយន្តការនៃការបើកផ្តល់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ និងជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញការចូលរួមពីតំណាងក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាលារាជធានីភ្នំពេញ តំណាងសសយក និងតំណាងធនាគារឯកទេសវីង ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

ព័ត៌មានជាប់ទាក់ទង