ឯកឧត្តមរដ្ឋមន្រ្តី វងសូត អញ្ញើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ឃុំជាចស្រុកកំចាយមារ ខេត្តព្រៃវែង បានអញ្ជើញចុះសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ដែលទទួលរងផលប៉ះពាល់ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំ ដល់អាធរមូលដ្ឋាន ឱ្យពង្រឹងនូវវិធានការឱ្យបានម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយគោរព និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នានា ដូចជា ៣កុំ ៣ការពារ ជាដើម។

ព័ត៌មានជាប់ទាក់ទង