ឯកឧត្តមរដ្ឋលេខាធិការ ស៊ូនី វង្សវិសិដ្ឋ ទទួលជួបប្រជុំជាមួយប្រតិភូក្រសួងការងារសហរដ្ឋអាមេរិកដឹកនាំដោយលោកស្រី Angela Peltzer

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំរបស់ក្រសួង បានទទួលជួបប្រជុំជាមួយប្រតិភូក្រសួងការងារសហរដ្ឋអាមេរិកដែលដឹកនាំដោយលោកស្រី Angela Peltzer ប្រធានផ្នែក នៃការិយាល័យពលកម្មកុមារ និងការជួញដូរមនុស្ស និងសហការី។

គោលបំណងនៃជំនួបប្រជុំនេះផ្ដោតលើការស្វែងយល់អំពីវិស័យពិការភាព និងការទទួលបានការងាររបស់ជនមានពិការភាពនៅកម្ពុជា ក្នុងនោះរួមមាន៖
១. ប្រព័ន្ធការងារទាក់ទងនឹងវិស័យពិការភាពនៅកម្ពុជា
២. សមិទ្ធផលធំៗ និងបញ្ហាប្រឈមនានា
៣. ពិភាក្សាអំពីលទ្ធភាពនៃការបង្កើនចំនួនជនមានពិការភាពឱ្យចូលបម្រើការងារ
៤. ការស្នើសុំការគាំទ្រនានាដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធ។

ព័ត៌មានជាប់ទាក់ទង